ដំណើរការចុះឈ្មោះចូលរៀន
ដំណើរការចុះឈ្មោះចូលរៀន
តើអ្នកត្រៀមខ្លួនក្លាយជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយឬនៅ?
សិស្សដែលបានដាក់ពាក្យចូលរៀនត្រូវធ្វើតេស្តសរសេរ និងសម្ភាសផ្ទាល់មាត់ដែលចំណាយពេលប្រហែលមួយម៉ោង។ សិស្សទាំងអស់នឹងត្រូវបានដាក់ទៅតាមកម្រិតខុសៗគ្នាតាមសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ យើងសូមលើកទឹកចិត្តឲ្យសិស្សទាំងអស់ដែលចូលចិត្តការប្រកួតប្រជែងផ្សេងៗដើម្បីក្លាយជាសិស្សភាសាអង់គ្លេសដែលមានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។
ខាងក្រោមនេះជាដំណើរការនៃការចុះឈ្មោះ៖
១. សិស្សដែលមានបំណងចូលរៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ អាចបំពេញពាក្យចូលរៀននៅការិយាល័យព័ត៌មាន។
២. សិស្សតម្រូវឲ្យធ្វើតេស្តចូលរៀនរយៈពេល ២៥ នាទី និងសម្ភាសផ្ទាល់មាត់រយៈពេល ១៥ នាទី។
៣. សិស្សអាចបង់ថ្លៃសិក្សាឬថ្លៃផ្សេងៗទៀតនៅការិយាល័យបេឡា។
៤. សិស្សអាចទិញសមា្ភរៈសិក្សានៅ បណា្ណគារអន្តរទី្វប។
៥. សិស្សអាចចាប់ផ្ដើមការសិក្សាបាន។
ម៉ោងធ្វើការរបស់ការិយាល័យព័ត៌មាន
ថ្ងៃច័ន្ទ–សុក្រ: ម៉ោង ០៧:៣០ ព្រឹក ដល់ ០៦:០០ ល្ងាច
ថ្ងៃសៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ០៥:៣០ ល្ងាច
ឯកសារត្រូវយកមកជាមួយ: សំបុត្រកំណើត (ថតចម្លង), រូបថតទំហំ ៤*៦ (១ សន្លឹក)
តម្លៃ: ៣ ដុល្លារ
សម្រាប់ព័ត៌មានបន្ថែម: ០៩២ ៦៦៦ ៧០៦ (Telegram)
ភាសាខ្មែរ
ភាសាអង់គ្លេស