ការធ្វើបទបង្ហាញរបស់សិស្សកម្រិត GEP 11c
ការធ្វើបទបង្ហាញរបស់សិស្សកម្រិត GEP 11c
Administrator
ព័ត៌មាន
June 28, 2026
នៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ2026 សិស្សានុសិស្សនៃកម្រិត GEP 11c នៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ បានរៀបចំធ្វើបទបង្ហាញបញ្ចប់វគ្គសិក្សារបស់ខ្លួន ដោយបានបង្ហាញលើប្រធានបទជាច្រើន។ ចាប់ពីការយល់ដឹងអំពីបរិស្ថាន និងការទទួលខុសត្រូវសង្គម រហូតដល់សុខភាព បច្ចេកវិទ្យា និងបញ្ហាប្រចាំថ្ងៃ សិស្សានុសិស្សរបស់យើងបានបង្ហាញទាំងចំណេះដឹង និងសិល្បៈច្នៃប្រឌិតរបស់ពួកគេទាំងអស់គ្នា។
ដោយទំនុកចិត្ត និងសេចក្តីស្រឡាញ់ក្នុងការធ្វើបទបង្ហាញ សិស្សានុសិស្សកម្រិត GEP 11c បានបញ្ជាក់ថា នៅពេលសិស្សចែករំលែកគំនិត ពួកគេអាចលើកទឹកចិត្តអោយសិស្សានុសិស្សទាំងអស់ចាប់ផ្តើមសកម្មភាព និងការរីកចម្រើនរួមគ្នា។





ភាសាខ្មែរ
ភាសាអង់គ្លេស