ក្លឹបរបស់សិស្ស
ក្លឹបរបស់សិស្ស
Aii ក្លឹបតស៊ូមតិ និងវោហាស័ព្ទសាធារណៈ
តើអ្នកជាមនុស្សដែលនិយាយពិរោះ ឬអ្នកជាមនុស្សដែលពូកែនិយាយម្នាក់មែនទេ? ក្នុង ក្លឹបនេះ អ្នកនឹងមានឱកាសក្នុងការអភិវឌ្ឍន៍ជំនាញ និងការអនុវត្តជាមួយដៃគូរបស់អ្នក។ សមាជិកទាំងអស់ជួបគ្នានិងអនុវត្តន៍ការសន្ទនារួមគ្នា ស្តាប់គ្នាទៅវិញទៅមក ឬធ្វើការតស៊ូមតិសាកល្បងជាមួយគ្នាទៅវិញទៅមក។ គ្មានអ្នកណាម្នាក់ដឹងទេនាថ្ងៃអនាគត ជួនកាលអ្នកអាចក្លាយជាអ្នកនិយាយជាសាធារណៈដ៏ល្បីម្នាក់ដូចជាលោក Barack Obama or Steve Jobs ក៏មិនដឹងដែរ!

Aii ក្លឹបអាន និងសរសេរ
ប្រសិនបើអ្នកស្រឡាញ់ការអាន ហើយមានបំណងចង់ក្លាយជាអ្នកសារព័ត៌មាន ឬតែង និពន្ធរឿង យើងមានក្លឹបសម្រាប់អ្នកបណ្តុះបណ្តាលអ្នកអំពីជំនាញទាំងអស់នោះ។ ចូលរួមទាំងអស់គ្នាដើម្បីពិភាក្សាអំពីសៀវភៅដែលអ្នកបានអានក្នុងថ្នាក់រៀនរបស់អ្នក។ ការសរសេរអត្ថបទកាសែត ឬទស្សនាវដ្ដី ឬ សរសេររឿងខ្លីៗ ឬកំណាព្យខ្លីៗ ទីនេះហើយជាកន្លែង បណ្តុំអ្នកនិពន្ធ និងអ្នកអានដ៏ជំនាញ។
ក្លឹបរាំចិន
តើអ្នកស្រឡាញ់តន្ត្រី និងការរាំដែរឬទេ? ចូលរួមក្លឹបរាំចិនរបស់យើង ដើម្បីស្វែងយល់ពីសម្រស់នៃការរាំបែបប្រពៃណី និងទំនើបរបស់ចិន!
នៅក្នុងក្លឹបនេះ អ្នកនឹងមានឱកាសរៀនចលនារាំដ៏ស្រស់ស្អាត បង្កើនការសម្របសម្រួលរាងកាយ និងបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការសម្តែង។
សមាជិកអាចហាត់រាំរួមគ្នា រៀនស្ទីលរាំផ្សេងៗ និងចូលរួមសម្តែងក្នុងកម្មវិធីសាលា ឬពិធីពិសេសផ្សេងៗ។ វាជាវិធីដ៏សប្បាយរីករាយមួយក្នុងការរក្សាសុខភាព បង្កើនទំនុកចិត្ត និងបង្កើតមិត្តភាពថ្មីៗ។
អាចជាថ្ងៃណាមួយ អ្នកនឹងភ្លឺចាំងលើឆាក និងបំផុសគំនិតដល់អ្នកដទៃតាមរយៈការសម្តែងរបស់អ្នក!
ភាសាខ្មែរ
ភាសាអង់គ្លេស